ចក្ខុវិស័យនិងបេសកកម្ម

សេដាកមានចក្ខុវិស័យចង់បានសង្គមកម្ពុជាមួយដែលគ្រួសារកសិករមានជីវភាពធូរធារមានការសហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ
មានសិទ្ធិនិងអំណាចក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងព្រមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀអាហារ ប្រកប
ដោយសុវត្ថិភាពដល់សង្គមទាំងមូល ។
សេដាកមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការធ្វើការដើម្បីបង្កើនគុណភាពជីវិតរបស់គ្រួសារកសិករនិងអ្នកបរិភោគតាមរយៈការអភិវឌ្ឍន៍
កសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិនិងសហគ្រាសកសិកម្ម ដែលមានការទទួលខុសត្រូវចំពោះសង្គម

បេសកម្មរបស់ សេដាក
  •  កសាងសមត្ថភាពកសិករ និងអង្គការកសិករដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងសហគមន៍របស់ពួកគេ។
  • សម្របសម្រួលសហគមន៍ជនបទក្នុងការទទួលបាននូវពត៌មាន,សេវាកម្មនិងធនធានដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ
          និងដើម្បីការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។
  • ជំរុញឱ្យអ្នកបរិភោគទទួលបាននូវស្បៀង អាហារប្រកបដោយសុវត្ថិភាព
  • គាំទ្រការអភិវឌ្ឍន៍ដោយមានការចូលរួមនិងកសាងឱ្យមានបរិយាកាសអភិបាលកិច្ចល្អដើម្បីអភិវឌ្ឍន៍កសិកម្មលក្ខណៈ
          គ្រួសារនៅកម្ពុជា



មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក)ជាអង្គការដែលធ្វើការឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែកកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង
ដើម្បីជម្រុញចលនាសហការនិងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្ម
ផ្សព្វផ្សាយពីកសិករទៅកសិករ ការបណ្តុះបណ្តាលផ្តល់គំនិតថ្មី ការគាំទ្រការគ្រប់គ្រងអង្គការកសិករ និងការផ្សព្វផ្សាយព័ត៌មាន។សេដាកបានក្លាយជាអ្នកឯកទេសដែលផ្តល់ចំណេះដឹងផ្នែកកសិកម្មសរីរាង្គការផ្សព្វផ្សាយគំនិតថ្មីនិងការគាំទ្របង្កើតក្រុមកសិករ។

រហូតមកដល់ ឆ្នាំ ២០១៤ នេះ សេដាកមានបុគ្គលិកចំនួនជាង ២៧៧នាក់ (ស្រ្តី ៦៣នាក់) កំពុងធ្វើការជាមួយសេដាក (បុគ្គ លិកចំនួន ២២២នាក់ ឬ ៨៣% ធ្វើការជាបុគ្គលិកបច្ចេកទេស និងបុគ្គលិក ៥៥នាក់ ឬ ១៧% ជាបុគ្គលិករដ្ឋបាល ឬជំនួយការ)។​ សេដាក បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅក្នុងភូមិចំនួនប្រមាណ ៧,២០០ភូមិ​ ១,០៥០ឃុំ ១៥០ស្រុក នៅក្នុងខេត្តចំនួន ២២ ទូទាំងប្រទេសកម្ពុជា។ កសិករប្រមាណ ១៦០,០០០ គ្រួសារបានទទួលផលប្រយោជន៍ពីកម្មវិធីកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់យើង។ កសិករមកពីភូមិចំនួន ១,២៣៧ នៅក្នុង ១២ខេត្តត្រូវបានគាំទ្រនិងជម្រុញឲបង្កើតជាសមាគមកសិករនៅតាមភូមិដែលត្រូវបានចងក្រងសហព័ន្ធជាបណ្តាញថ្នាក់ជាតិ ដែលយើងហៅថា បណ្តាញកសិករនិងធម្មជាតិ។
ដៃគូររបស់យើង