ព័ត៏មាន និងព្រឹត្តិការណ៏


ការទទួលបានូវចំណីអាហារគ្រប់គ្រាន់សំរាប់បរិភោគ ជាតម្រូវការចាំបាច់របស់មនុស្សគ្រប់រូប។ ការរីកចំ   រើននៃបចេ្ចកវិទ្យាទំនើប សេដ្ឋកិច្ចទីផ្សារសេរី ដែលផ្សាភ្ជាប់ជាមួយការហូរចូលនូវផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ បាននាំមកនូវឱកាសក៏ដូចជាការគំរាមកំហែងថ្មីសំរាប់វិស័យកសិកម្មនិងចំណីអាហារនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ ចាប់ផ្តើមបារម្ភអំពីបញ្ហាគុណភាពចំណីអាហារ ជាពិសេសសុវត្ថិភាពចំណីអាហារ ពីព្រោះអ្នក    ផលិត អ្នកកែច្នៃ និងអ្នកជំនួញ ចាប់ផ្តើមប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាព សំរាប់ការដាំដុះអោយបានផលខ្ពស់ និងទុកដាក់ផលិតផលអោយស្រស់ល្អបានរយៈពេលយូរ។
អង្គការសេដាក បានចាប់ផ្តើមណែនាំ ការអនុវត្តន៍បច្ចេកទេស ប.វ.ស ទៅកាន់កសិករខ្មែរនៅក្នុងឆ្នាំ ២០០០។ ចាប់តាំងពីពេលនោះមក អង្គការសេដាក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការផ្សព្វ ផ្សាយពីការកសិករទៅកសិករក្នុងការអនុវត្តន៍បច្ចេកទេស ប.វ.ស នៅថ្នាក់ជាតិ។ ដើម្បីការពង្រឹង និង ពង្រីកការផ្សព្វផ្សាយ ប.វ.ស នៅក្នុងចំណោមកសិករនៅក្នុងប្រទេសកម្ពុជា អង្គការសេដាក បានផ្តួច ផ្តើមរៀបចំឱ្យមានរង្វាន់លើកទឹកចិត្តដល់កសិករឆ្នើមថ្នាក់ជាតិ ដែលបានអនុវត្តបច្ចេកទេស កសិកម្មតាមគោលការណ៍ធម្មជាតិ សំរាប់កសិករធ្វើស្រែនៅទូទាំងប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០១៤ គម្រោងAnnâdyaដែលផ្តល់មូលនិធិដោយ សហភាពអឺរ៉ុប បានរៀបចំពិព័រណ៍វប្បធម៌កសិកម្មថ្នាក់ខេត្តមួយ នៅក្នុង ក្រុងបានលុង ខេត្តរតនៈគិរី។ ពិព័ណ៌នេះត្រូវបានរៀបចំឡើងដោយដៃគូគម្រោង Annâdyaនៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យ  Libre de Bruxelles និងអង្គការសេដាក ដោយមានការសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌និងសិល្បៈ មន្ទីកសិកម្ម មន្ទីកិច្ចការនារី មន្ទីអភិវឌ្ឍន៍ជនបទ មន្ទីពាណិជ្ជកម្ម និងមន្ទី ទេសចរណ៍ខេត្តរតនៈគីរី
នៅពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៤ គំរោងកសាងសហគមន៍ធន់ទ្រាំនឹងបំរែបំរួលអាកាសធាតុ (BCR) អង្គការសេដាក បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ម្ចាស់ជំនួយ ពីអង្គការ Bread for the World (BfW) គឺលោក Michael Kronenberg ទៅកាន់ខេត្តព្រៃវែង។ ដំណើរទស្សនកិច្ចនេះសម្របសម្រួលដឹកនាំដោយលោក សម វិទូ នាយក កម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន លោក ឃិន ដារ៉ាវុធ មន្រ្តីកម្មវិធី និងលោក អៀង យ៉ន បុគ្គលិកគម្រោង អង្គការសេដាក។
ចាប់តាំងពីខែមេសាឆ្នាំ ២០០៧ អង្គការសេដាកបានក្លាយជាដៃគូសហការក្នុងកម្មវិធីឡជីវឧស្ម័ន ថ្នាក់ជាតិ (NBP) ដែលជំរុញអោយមានការផ្សព្វផ្សាយព័ត៌មានអំពីឡជីវឧស្ម័នដល់កសិករក្នុងស្រុក។ កម្មវិធីជាតិទ្បជីវឧស្ម័ន (NBP) គឺជាកម្មវិធីរួមគ្នារវាង ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) និងអង្គការអភិវឌ្ឍន៍ហូល្លង់ (SNV) ។
             នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៤ សេដាក បានរៀបចំដំណើរទស្សនកិច្ចសំរាប់ក្រុមអ្នកបរិភោគ ទៅកាន់ក្រុមអ្នកផលិតបន្លែសរីរាង្គ ស្ថិតក្នុងភូមិធ្នង់កំបត់ ឃុំស្វាយជ្រុំ និងភូមិថ្មរាប ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អ្នកចូលរួមប្រមាណ ៥០នាក់ដែលរួមមាន អ្នកបរិភោគ សិស្សនិស្សិត តំណាងអ្នកសារព័ត៌មាន បុគ្គលិកអង្គការ GIZ  និងបុគ្គលិកអង្គការសេដាក។ គោលបំណងសំខាន់នៃ ដំណើរទស្សនកិច្ចនេះគឺ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈស្តីអំពី ការផលិតបន្លែសរីរាង្គ នៅក្នុង ចំណោមប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមអ្នកប្រើប្រាស់ ឫអ្នកបរិភោគផ្ទាល់។
prev12345...910next