ប្រវត្តនៃអង្គការសេដាក

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក)ជាអង្គការដែលធ្វើការឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែកកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង ដើម្បីជម្រុញចលនាសហការនិងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្មផ្សព្វផ្សាយពីកសិករទៅកសិករ ការបណ្តុះបណ្តាលផ្តល់គំនិតថ្មី ការគាំទ្រការគ្រប់គ្រងអង្គការកសិករ និងការផ្សព្វផ្សាយព័ត៌មាន។សេដាកបានក្លាយជាអ្នកឯកទេសដែលផ្តល់ចំណេះដឹងផ្នែកកសិកម្មសរីរាង្គការផ្សព្វផ្សាយគំនិតថ្មីនិងការគាំទ្របង្កើតក្រុមកសិករ។

ព័ត៌មាន និង សកម្មភាព

បទពិសោធន៍ដាំការ៉ុត

១. លក្ខណៈទូទៅ ការ៉ុតជាដំណាំម្យ៉ាង ដែលសំបូរទៅដោយវីតាមីនច្រើន ជាពិសេសវីតាមីនអេ ជួយដល់ភ្នែក​ឲ្យភ្លឺច្បាស់។​ ការ៉ុតជាដំណាំមានលក្ខណៈងាយស្រួលក្នុងការដាំ ប៉ុន្តែវាទាមទារតំបន់ខ្ពស់ និង​អាកាសធាតុត្រជាក់។ ចំពោះនៅរដូវប្រាំងវិញ គេអាចដាំបានដូចគ្នា…

បទពិសោធន៍នៃការចិញ្ចឹមមាន់ (កសិករ ខន ខឿម)

កសិករឈ្មោះ ខន ខឿម   អាយុ ៣១ឆ្នាំ មានសមាជិកគ្រួសារចំនួន៦នាក់ក្នុងនោះស្រី ៣នាក់ រស់នៅក្នុងភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមមាន់តាមបច្ចេក​ទេសទទួលជោគជ័យ។ ដំបូង…

ការរៀបចំបណ្តុះកូនដំណាំនិងការដាំដំណាំ (កសិករ វុន ចេម)

ជា​ទូទៅ​ដើម្បី​បណ្តុះ​កូន​ដំណាំ​ឱ្យ​ដុះ​លូតលាស់​បាន​ល្អ យើង​គួរ​គិតគូរ​ឱ្យ​បាន​ច្រើន​ទៅ​លើក​ត្ដា​មួយ​​ចំនួនដូច​ជា៖ ការ​​រៀបចំ​ថ្នាលសំរាប់​បណ្តុះ​កូន​ដំណាំ​, ការ​រៀបចំ​លាយ​ដី​សំរាប់​បណ្តុះ…

ការរៀបចំបណ្តុះកូនដំណាំនិងការដាំដំណាំ (កសិករ វុន ចេម)

ជា​ទូទៅ​ដើម្បី​បណ្តុះ​កូន​ដំណាំ​ឱ្យ​ដុះ​លូតលាស់​បាន​ល្អ យើង​គួរ​គិតគូរ​ឱ្យ​បាន​ច្រើន​ទៅ​លើក​ត្ដា​មួយ​​ចំនួនដូច​ជា៖ ការ​​រៀបចំ​ថ្នាលសំរាប់​បណ្តុះ​កូន​ដំណាំ​, ការ​រៀបចំ​លាយ​ដី​សំរាប់​បណ្តុះ…